Cristiano Ronaldo ​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដំបូង​បំផុត​ដែល​រក​បាន​ប្រាក់​សរុប​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ ​ ។​នេះបើយោងតាមការចុះផ្សាយដោយDailymail។ ​ ​ចំណូល​របស់​គេ​នេះ គឺ​បាន​ពី​តម្លៃ​ពលកម្ម​នៅ​ក្លឹប Juventus ​និង Sponsor ​ជា​ច្រើន​ទៀត​នៅ​លើ​បណ្ដាញ​សង្គម។សូមបញ្ជាក់ថា ចំនួន​ប្រាក់​១​ពាន់​លាន​ដុល្លារ​នេះ​ដែរ គឺ​ Ronaldo ​បាន​ពី​អាជីព​បាល់ទាត់​ចំនួន​៦៥០​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​មក​នេះ ​ខណៈ​ដែល​ប្រាក់​នៅ​សល់​គឺ​បាន​ពី​ចំណូល​នៃ Sponsor ​ដទៃ​ទៀត។ ​បើ​ធៀប​ជាមួយ Messi ​វិញ ​ក្នុង​រយៈ​ពេល​កន្លង​មក ​កីឡាករ Barcelona ​រូប​នេះ​រក​បាន​៦០៥​លាន​ដុល្លារ​៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ